អាហារទាំងបួនក្រុមនេះ ដែលលោកអ្នកត្រូវទទួលទានប្រចាំថ្ងៃ

(១) ក្រុមគ្រាប់ធញ្ញជាតិ យើងត្រូវការអាហារយ៉ាងតិចបួនមុខដែលបានពីក្រុមនេះសំរាប់ជាអាហារប្រចាំថ្ងៃ។ អាហារទាំងនោះអាចជានំបុ័ងមួយចំនិត នំផ្អែមមួយ គ្រាប់ធញ្ញជាតិមួយចានតូចនិងបាយ។

(២) ក្រុមសាច់ (សាច់សត្វ និងសណ្តែក) យើងអាចបរិគោគអាហារដែលផលិតពីក្រុមនេះពីរមុខក្នុងមួយថ្ងៃ។ អាហារទាំងនោះមាន សាច់គ្មានខ្លាញ់58g សណ្តែក57g ស៊ុត2ប្រេងរុក្ខជាតិ4ស្លាបព្រាកាហ្វេ ឫសណ្តែកដីឆ្អិន1ពែង។

(៣) ក្រុមបន្លែ ផ្លែឈើ យើងត្រូវការបន្លែ ផ្លែឈើយ៉ាងតិចបួនប្រភេទក្នុងមួយថ្ងៃ។ ក្នុងនោះយើងអាចបរិភោគបន្លែឆ្អិនឫឆៅ១ចានតូច ផ្លែឈើ១ផ្លែ ដំលូង១មើម ជាពិសេសយើងត្រូវបរិភោគផ្លែឈើដែលសំបូរវីតាំិនC បន្លែបៃតងឫលឿងដែលសំបូរវីតាមីន។

(៤) ក្រុមទឹកដោះ យើងត្រូវការអាហារផលិតពីក្រុមនេះយ៉ាងតិចពីរមុខក្នុងមួយថ្ងៃជាពិសេសក្មេងត្រូវការអាហារក្រុមនេះច្រើនជាងមនុស្សពេញវ័យ។ អាហារប្រចាំថ្ងៃអាចមាន ទឹកដោះ១ពែង ទឹកដោះគោជូរ១ពែង និងប័រធ្វើពីទឹកដោះ១ដុំតូច។

Like and share to support us. Thanks

Be the first to comment

Leave a Reply

Your email address will not be published.


*